អ្នក​ផ្សព្វផ្សាយ​ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បាន​ចុះ​ប្រជុំ​ក្រុម​តូច​តាម​ភូមិ​ដេីម្បី​​ផ្សព្វផ្សាយ​ និង​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត​ជាវ​ឡជីវឧស្ម័ន​ និង​រោង​ជី​កំប៉ុស្ដិ៍
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
34

ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

អ្នក​ផ្សព្វផ្សាយ​ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បាន​ចុះ​ប្រជុំ​ក្រុម​តូច​តាម​ភូមិ​ដេីម្បី​​ផ្សព្វផ្សាយ​ និង​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត​ជាវ​ឡជីវឧស្ម័ន​ និង​រោង​ជី​កំប៉ុស្ដិ៍ បានចំនួន​ ៦ប្រជុំ​ ក្នុង​ស្រុក​ចំនួន​ ៤ រួមមាន៖
+​ស្រុក​ព្រៃ​កប្បាស​​
+ស្រុក​​ត្រាំកក់​
+ស្រុក​កោះ​អណ្ដែត
+ស្រុក​សំរោង​
ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖
-​ អ្នក​ចូលរួម​សរុប​ចំនួន​ ១៥១នាក់​ ស្រី​ ៧៥នាក់
-​ អ្នក​ស្ម័គ្រចិត្ត​ជាវ​ សរុប​ចំនួន​ ២១នាក់​ ស្រី​ ១២នាក់​
-​ អ្នក​ចាប់​អារម្មណ៍​ សរុបចំនួន​ ៣៥នាក់​ ស្រី​ ១៦នាក់​
-​ អ្នក​មិន​ចាប់អារម្មណ៍​ សរុប​ចំនួន​ ៩៥​នាក់​ ស្រី​ ៤៧នាក់ ព្រមទាំងបានផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការ ប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតងចំនួន ១៥១នាក់​ ស្រី​ ៧៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter