ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
លោកស្រី ឃឹម រតន មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន និងលោកសោ សាំ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីការអនុវត្ដន៍កសិកម្មវៃឆ្លាត ធន់នឹងអាកាសធាតុ នៅសហគមន៍កសិកម្មគិរីឧត្តមតាអូរ ព្រឹត្ដិការណ៍ទី០១ ស្ថិតនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម សរុបអ្នកចូលរួម ៣០នាក់ ស្រី ២១នាក់ ។
-ចុះផ្សព្វផ្សាយស្ដីពីយន្ដការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុនិងចែកហិរញ្ញប្បទានបៃតង បានចំនួន៣០នាក់ ស្រី ២១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម