ផ្សព្វផ្សាយ​ "ស្ដីពីលទ្ធផល​ នៃការសិក្សាស្រាវជ្រាវ​ ពីកសិករចិញ្ចឹមជ្រូកបែបពាណិជ្ជកម្ម​ ឈ្មួញទិញជ្រូក​ ក្រុមហ៊ុនលក់ចំណី​ថ្នាំ​ "
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
41

ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

លោក​ អុីង​ សុភិន​ អនុប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្ត​ រួមនិងមន្រ្តី​ ២នាក់​ និងកសិករចិញ្ចឹមជ្រូកតាមបែបពាណិជ្ជកម្ម​ ឈ្មួញទិញជ្រូក​ ក្រុមហ៊ុនលក់ចំណី​ សរុបចំនួន​ ៣០នាក់​ បានទទួលការផ្សព្វផ្សាយ​ "ស្ដីពីលទ្ធផល​ នៃការសិក្សាស្រាវជ្រាវ​ ពីកសិករចិញ្ចឹមជ្រូកបែបពាណិជ្ជកម្ម​ ឈ្មួញទិញជ្រូក​ ក្រុមហ៊ុនលក់ចំណី​ថ្នាំ​ "​ នៃក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ ដឹកនាំដោយលោកបណ្ឌិត​ ធឹង​ គុជ​ ព្រឹទ្ធបុរសរង​មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ​។ វេទិកាផ្សព្វផ្សាយនេះធ្វេីនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៩​ ០០០៛/គក្រ
+ជ្រូកកសិករ ៨​ ៥០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៧០០៛/គក្រ
+មាន់សាច់  ៦​ ០០០៛/គក្រ
+មាន់ស្រែ  ១៨​ ៥០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទាសាប ៤២០-៤៤០៛/គ្រាប់  
+ពងទាកូន ៥២០-៥៥០៛/គ្រាប់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter