ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្ម និងលោក ថុង សារូ មន្ត្រីការិយាល័យនីតិកម្មកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលកសិករស្តីពីស្តង់ដានៃការអនុវត្តកសិកម្មល្អកម្ពុជា (camGAP) លេីដំណាំស្វាយ ក្រោមអធិបតីភាព លោកស្រី ប្រាក់ សោភាវីណា អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅសហគមន៍កសិកម្មសាមគ្គីមានជ័យ ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣២នាក់ ស្រី ២០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម