ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
លោកស្រី ផន បុល មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោកស្រី ទុយ រ៉ានី មន្រ្ដីការិយាល័យរដ្ឋបាល ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីការអនុវត្ដន៍កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ( CSA) តាមរយៈអគ្គនាយកដ្ឋានកសិកម្ម (GDA) នៅសហគមន៍កសិកម្មសំភ្លឺអង្គរង្សី ព្រឹត្ដិការណ៍ទី០១ ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុក កោះអណ្ដែត ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រី ១៦នាក់ ។
-បានចុះផ្សព្វផ្សាយស្ដីពីយន្ដការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុនិងចែកខិត្តបណ្ណ័ហិរញ្ញប្បទានបៃតង បានចំនួន ៣០នាក់ ស្រី ១៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម