ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
លោកស្រី កែប សុកនអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោកសាន្តបូរានមន្រ្ដីការិយាល័យរដ្ឋបាល ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC)បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពី ការអនុវត្ដន៍កសិកម្មវៃឆ្លាត ធន់នឹងអាកាសធាតុ( CSA) នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែព្រឹត្តិការណ៍ទី០១ ស្ថិតនៅភូមិ ត្រពាំងស្រង៉ែ ឃុំ អង្គតាសោម ស្រុកត្រាំកក់ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប៣០នាក់ ស្រី ១៨នាក់។
- ចុះផ្សព្វផ្សាយស្ដីពីយន្ដការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុនិងចែកហិរញ្ញប្បទានបៃតង បានចំនួន៣០នាក់ ស្រី១៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម