ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
លោក ឆុង ផុន និងលោកស្រី ឃឹម រតនាមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមចុះត្រួតពិនិត្យទីវាលលើកទី២ លើស្រែផលិតកម្មគ្រាប់ពូជតាមប្រព័ន្ធធានាគុណភាពគ្រាប់ពូជ(ប.គ.ព) ដោយធ្វើការត្រួតពិនិត្យចំនួន ១០ម៉ែត្រការ៉េ នៅភូមិដក់ពរ ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង។ លទ្ធផលដូចខាងក្រោម៖
-គ្មានពូជលាយ
-គ្មានជម្ងឺ
-មានស្មៅកន្ទុយក្ងោក ចំនួន ២ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម