ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បានប្រជុំប្រចាំខែតុលា​ ឆ្នាំ​២០២៤​ ស្ដី​ពី​ការ​ត្រួតពិនិត្យបូកសរុបការងារផលិតកម្ម​ និងបសុព្យាបាល បញ្ហាជួបប្រទះនានា​ និងវិធានការដោះស្រាយ
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
57

ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

នៅការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បានប្រជុំប្រចាំខែតុលា​ ឆ្នាំ​២០២៤​ ស្ដី​ពី​ការ​ត្រួតពិនិត្យបូកសរុបការងារផលិតកម្ម​ និងបសុព្យាបាល បញ្ហាជួបប្រទះនានា​ និងវិធានការដោះស្រាយ​ នៅតាមបណ្ដាក្រុង-ស្រុក​​ និង​រៀបចំ​ផែនការ​អនុវត្តបន្ត​ ស្ថិត​ក្រោម​អធិបតី​ភាព​លោក​ ថៃ​ លី​ ប្រធាន​ការិយាល័យ​ លោក​ លោក​ស្រី​ អនុប្រធាន និង​មន្ត្រី​ ព្រមទាំង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​កសិកម្ម​ ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ ទទួល​បន្ទុក​ផ្នែក​បសុ​ព្យាបាល​ តាម​បណ្ដា​ក្រុង​ ស្រុក​ ទាំង​១០​ ។ ដែល​មាន​អ្នក​ចូលរួម​សរុបចំនួន​​ ៤៣នាក់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter