អមដំណេីរ​ ឯកឧត្ដម​ និងគណៈប្រតិភូក្រសួង​ កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​,​ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងធនធានទឹក​និងឧតុនិយម​ ចុះពិនិត្យកន្លែងបណ្តុះកូនបន្លែសហគមន៍​,​ អាងស្តុកទឹកអូររំដួល​,​ បន្លែក្នុងផ្ទះសំណាញ់នៅទីកន្លែងសំអាតបន្លែ​ និង​ជួបប្រជុំសំណេះ​សំណា
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
35

ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

លោក ញ៉ីប ស្រ៊ន​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នឹងសហការី​ បានអមដំណេីរ​ ឯកឧត្ដម​ និងគណៈប្រតិភូក្រសួង​ កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​,​ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងធនធានទឹក​និងឧតុនិយម​ ចុះពិនិត្យកន្លែងបណ្តុះកូនបន្លែសហគមន៍​,​ អាងស្តុកទឹកអូររំដួល​,​ បន្លែក្នុងផ្ទះសំណាញ់នៅទីកន្លែងសំអាតបន្លែ​ និង​ជួបប្រជុំសំណេះ​សំណាលជាមួយសហគមន៍កសិកម្ម​ទំនេីបបន្លែផ្ទះសំណាញ់​ ស្ថិតនៅភូមិត្រពាំងចក​ ឃុំត្រាំកក់​ ស្រុកត្រាំកក់។ តាមរយ:គម្រោង​ខ្សែច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈ​បរិស្ថាន​ ដែលអនុវត្តដោយ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​,​ ក្រសួងអភិវឌ្ឍន៍ជនបទ​ និង​ ក្រសួងធនធានទឹកនិងឧតុនិយម​ បានគាំទ្រឃ្លាំងស្តុកស្រូវចំណី​,​ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង​ ៣,៣៨៥ម៉ែត្រ​ ភ្ជាប់ពីឃ្លាំងមកទីផ្សារលក់កសិផល​ និងកំពុងសិក្សាអាងទឹកអូររំដួល​បន្ថែមទៀត។

លោកប្រធាន បានចូលរួម​ពិធីចែកសម្ភារ:​សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការគាំទ្រពីធនាគារ ABA រួមមាន:
អង្ករ ២៥គីឡូក្រាម, ក្រណាត់តង់ ០១ផ្ទាំង, កន្ទេល០១, មុង ០១, ភួយ ០១, សារុង ០១, ក្រម៉ា ០១, មី ០១កេស, ទឹកត្រី ០៣ដប, ទឹកស៊ីអ៊ីវ ០៣ដប, នំធុង ០១ធុង, ត្រីខកំប៉ុង ០១យួរ, ប្រេងឆា ០១ដប មកចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកស្ថិតនៅក្នុងឃុំញ៉ែងញ៉ង​ និងឃុំគុស​ ស្រុកត្រាំកក់​ សរុបចំនួន​ ៥៥គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter