ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
លោកស្រី ផន បុល មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ហន ឧត្ដម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតពូជស្រូវសម្រាប់កសិករ នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ ឃុំភ្នំដិន ស្រុកគិរីវង់ សរុបអ្នកចូលរួម ៣០នាក់ ស្រី ១២នាក់ ព្រមទាំងបានចុះផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតងចំនួន ៣០នាក់ ស្រី ១២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម