ថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តី បានចូលរួមកម្មវិធីលែងបង្កងចូលបឹងធម្មជាតិ (បឹងតាកែវ) ចំនួន ២ ០០០ ក្បាលស្មើនឹង ១៥០ គក្រក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តម ប៉េង ប៉ូសា អភិបាលខេត្តស្វាយរៀង។ ពិធីនេះធ្វេីនៅមាត់បឹងតាកែវ ក្រុងដូនកែវ។
ពេលរសៀល លោកប្រធាន និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បាននាំយកកូនឈេីគគី និងឈេីទាល ចំនួន ១០០ដេីម ប្រគេនចៅអធិការវត្តអង្គសង្កែ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ព្រមទាំងមានការចូរួមេពីលោកនួន ឃីម មេឃុំ និងលោក ម៉ី សាហុន ជំទប់ទី១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម