ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
អ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បានចុះប្រជុំក្រុមតូចតាមភូមិដេីម្បីផ្សព្វផ្សាយ និងស្វែងរកអ្នកស្ម័គ្រចិត្តជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ចំនួន ០៩ប្រជុំ ក្នុងស្រុកចំនួន ៤ រួមមាន៖
+ស្រុកព្រៃកប្បាស
+ស្រុកត្រាំកក់
+ស្រុកកោះអណ្ដែត
+និងស្រុកសំរោង។
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- អ្នកចូលរួមសរុបចំនួន ២២៧នាក់ ស្រី ១១៦នាក់
- អ្នកស្ម័គ្រចិត្តជាវ សរុបចំនួន ៣១នាក់ ស្រី ២៣នាក់
- អ្នកចាប់អារម្មណ៍ សរុបចំនួន ៧០នាក់ ស្រី ៣១នាក់
- អ្នកមិនចាប់អារម្មណ៍ សរុបចំនួន ១៣៤នាក់ ស្រី ៧៨នាក់។
-បានផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការ ប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតងចំនួន ២២៧នាក់ ស្រី ១១៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម