ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ឈន សារិត អនុប្រធានការិយាល័យ និងលោក ឆុង ផុន មន្រ្តី បានចុះប្រជុំផ្សព្វផ្សាយស្តីពីវិធានការការពារទប់ស្កាត់ស្មៅហាមឃាត់ ជំងឺហាមឃាត់ ពូជលាយក្នងប្រពន្ធ័ធានាគុណភាពពូជដំណាំ (ប.គ.ព) និងសត្វល្អិតចង្រៃសំខាន់ៗលេីដំណាំស្រូវ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ មេភូមិត្រពាំងក្រឡាញ់ ប្រធានសហគមន៍ និងសមាជិកផលិតគ្រាប់ពូជ ចំនួន ៣៨នាក់ ស្រី ១៨នាក់ នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ឃុំត្រពាំងក្រឡាញ់ ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម