មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
51

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

លោកយូ ងន ស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះបង្កើត និងចងក្រងគណៈ កម្មការគ្រប់គ្រងថែទាំឃ្លាំងសហគមន៍កសិកម្ម នៅសហគមន៍កសិកម្មឧត្តមសុរិយា ស្ថិតនៅភូមិតាសូ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដែលមានអ្នកចូលរួម ៥០ នាក់ ស្រី ២៨នាក់។
+បានបោះឆ្នោតជ្រើសរើសគណៈកម្មការថែទាំឃ្លាំង ចំនួន ០៥ រូប ស្រី ០១រូប។
-បានផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការ ប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតងចំនួន ៥០នាក់ ស្រី ២៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter