ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
ការិយាល័យកសិឧស្សាហកម្មខេត្ត បានសហការជាមួយសមាគមបណ្ដាញកសិករ និងធម្មជាតិ (FNN) បានរៀបចំពិធីចុះ ហត្ថលេខាចុះកិច្ចសន្យាផលិតកម្មកសិកម្ម អំពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គពូជស្រូវក្រអូប និង ស្រូវប្រពៃណីវាងសហគមន៍កសិកម្មជាមួយនឹងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) ចំនួន ៣ កិច្ចសន្យា ក្នុងនោះ មកពីខេត្តកំពង់ស្ពឺ ១កិច្ចសន្យា និងសហគមន៍កសិកម្មក្នុងខេត្ត
តាកែវចំនួន ២ កិច្ចសន្យា ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ស្រូវចំនួន ៩៤៧តោន ក្នុងខេត្តតាកែវ ត្រូវ បានចុះកិច្ចសន្យា រួមមាន៖
-សហគមន៍ស្រូវសរីរាង្គពោធិ៍ដុះស្ថិតនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ចំនួន ១កិច្ចសន្យា បរិមាណផលបានចុះកិច្ចសន្យា ចំនួន ២៦៩តោន។
-សហគមន៍កសិកម្មភ្នំដំរីរមៀល ស្ថិតនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ចំនួន ១កិច្ចសន្យា បរិមាណផលបានចុះកិច្ចសន្យា ចំនួន ៦៧៨ តោន។ កម្មវិធីនេះរៀបចំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការគាំទ្រ ពីសមាគមបណ្ដាញកសិករនិងធម្មជាតិ( FNN) វដោយមានអ្នកចូលរួមសរុប ២២នាក់ស្រី
៤នាក់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម