បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតពូជស្រូវសម្រាប់កសិករ នៅសហគមន៍កសិកម្មបក្សីរីករាយ
ចេញ​ផ្សាយ ១៧ តុលា ២០២៤
26

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនាមន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថានបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតពូជស្រូវសម្រាប់កសិករ នៅសហគមន៍កសិកម្មបក្សីរីករាយនៅភូមិអង្គបក្សីឃុំជាងទង ស្រុកត្រាំកក់ មានអ្នកចូលរួមសរុប ៣០នាក់ ស្រី ២១នាក់។
បានធ្វើការផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែ ប្រួលអាកាសធាតុ និងចែកហិរញ្ញ ប្បទានបៃតងចំនួន ៣០នាក់ ស្រី ២១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter