មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
ចេញ​ផ្សាយ ១៧ តុលា ២០២៤
13

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំសហគមន៍កសិកម្មគោលដៅគម្រោង ចំនួន ១០ មកពីស្រុកត្រាំកក់, កោះអណ្តែត, ទ្រាំង, ព្រៃកប្បាស និងគិរីវង់ ដើម្បីសិក្សារៀនសូត្រពីបច្ចេកទេសប្រើប្រាស់ជីកំប៉ុស្តិលើបម្លែ បច្ចេកទេសដាំបន្លែ នៅសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ និងកន្លែងផលិតជីសរីរាង្គរបស់សម្ពន្ធ័កសិករខ្មែរអង្គរ ស្ថិតនៅភូមិក្រសាំង ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

គោលបំណងទស្សនៈកិច្ចនេះ៖
-ទទួលយកបទពិសោធនល្អៗពីការប្រើប្រាស់ជីសមស្របលើដំណាំបន្លែយកស្លឹក និងបច្ចេកទេសដាំ បន្លែលើធ្នើ ដើម្បីពង្រឹងដល់កសិករគម្រូបង្ហាញរបស់គម្រោង
-ខ្សែសង្វាក់ និងបច្ចេកទេសការផលិតជីសរីរាង្គគ្រាប់ និងឧបករផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter