ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតពូជស្រូវសម្រាប់កសិករ នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ដែលមានអ្នកចូលរួម សរុប ៣០នាក់ ស្រី ១៤នាក់។
ព្រមទាំងបានផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតងចំនួន ៣០នាក់ ស្រី ១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម