ចុះណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចមសត្វ​ និងព្យាបាលគោអន់ចំណី​ នៅភូមិត្រពាំងថ្នល់​ ឃុំស្រែរនោង
ចេញ​ផ្សាយ ១៧ តុលា ២០២៤
13

ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

លោក​ ទោ​ ចន្ធី​ និងលោក​ ហន​ ឧត្ដម​ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត​ បានចុះណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចមសត្វ​ និងព្យាបាលគោអន់ចំណី​ នៅភូមិត្រពាំងថ្នល់​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ និង​ព្យាបាល​គោ​ ដែល​សង្ស័យ​ជំងឺ​អុត​ក្ដាម​ នៅភូមិថ្មី​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ១០​ ០០០៛/គក្រ
+ជ្រូកកសិករ ៨​ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៧០០៛/គក្រ
+មាន់សាច់  ៦​ ០០០៛/គក្រ
+មាន់ស្រែ  ១៧​ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទាសាប ៤២០-៤៤០៛/គ្រាប់  
+ពងទាកូន ៦០០-៦៥០៛/គ្រាប់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter