ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
នាយសង្កាត់រដ្ឋបាលជលផលសេកយំ និងមន្ត្រី បា សហការជាមួយកំលាំងសហគមន៍ចុះបង្ក្រាបបទល្មើសជលផលដោយធ្វើការរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
- សៃយឹនស្បៃមុងចំនួន ៦មាត់លូ
- របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ
- បង្គោលស្មាច់ចំនួន ២៥ដើម
- ត្រីចំរុះទំងន់ ៥គ.ក
នៅចំនុចដែននេសាទសហគមន៍កំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម