ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបេីកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូបង្គោលស្ដីពីឡជីវឧស្ម័ន និងជីឡជីវឧស្ម័នដល់អ្នកផ្សព្វផ្សាយឃុំ-ស្រុក ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីអ្នកផ្សព្វផ្សាយឡជីឧស្ម័ន និងមន្រ្តីគម្រោង សរុបអ្នកចូលរួមចំនួន ១៦នាក់ ស្រី ៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ អង្គភាព PPIU-TAK បានបានធ្វើការពន្យល់ និងបានចែកខិតប័ណ្ណផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាស ធាតុ និងហិរញ្ញប្បទានបៃតង ដល់អ្នកផ្សព្វផ្សាយដើម្បីធ្វើការផ្សព្វ ផ្សាយបន្ត នៅពេលចុះប្រជុំក្រុមតូចស្វែងរកអតិថិជនជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ និងបានចែកជើងសំរាប់ដាក់ស្លាយផ្សព្វផ្សាយ ចំនួន ១១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម