ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញ​លេីកទី​៥​ អាណត្តិទី៤​ របស់ក្រុមបមរឹក្សាខេត្តតាកែវ
ចេញ​ផ្សាយ ១៧ តុលា ២០២៤
27

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញ​លេីកទី​៥​ អាណត្តិទី៤​ របស់ក្រុមបមរឹក្សាខេត្តតាកែវ​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ យស​ ណាសុី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ក្រោមរៀបវារ:
-ពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត​ ដែលបានចូលរួុមប្រជុំ
-មតិបេីកកិច្ចប្រជុំសាមញ្ញលេីកទី៥​ ដោយ​
ឯកឧត្ដម​ យស​ ណាសុី
-ពិនិត្យ​ និងអនុម័ត​កំណត់ហេតុកិច្ចប្រជុំលេីកទី៤
-ពិនិត្យ​ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា​ និងរបាយការណ៍​រយៈពេល​ ៩ខែ​ ដេីមឆ្នាំ២០២៤
-ពិនិត្យ​ និងអនុម័ត​គម្រោងអភិវឌ្ឍន៍បីឆ្នាំរំកិល២០២៥​-២០២៦​-២០២៧​ របស់រដ្ឋបាលខេត្ត
-ពិនិត្យ​និងអនុម័ត​សេចក្ដី​ព្រាងប្រតិទិនសមាសភាពក្រុមប្រឹក្សាខេត្ត​ និងគណ:អភិបាលខេត្ត​ចុះធ្វេីវេទិការផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាខេត្ត​ ឆ្នាំទី១​ អាណត្តិ​ទី​៤​
-ពិនិត្យ​និងអនុម័ត​លេីតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរបស់សាលាខេត្ត​ ប្រចាំខែកញ្ញា​ ឆ្នាំ២០២៤
-ប្រកាសពេលវេលា​ប្រជុំសាមញ្ញលេីកទី៦

ចំនួនអ្នកចូលទស្សនា
Flag Counter