ថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤
លោក អុឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និង លោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក ដឹកនាំកម្លាំងសហគមន៍ ០៣នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទជាលទ្ធផលរឹបអូសឧបការណ៍ខុសច្បាប់រួមមាន៖
-សៃយ៉ឺនស្បៃមុង ចំនួន ១០ មាត់លូ
-របាំងស្បៃប្រវែង ២៥០ ម៉ែត្រ
-បង្គោលឬស្សី ចំនួន ៨៥ ដើម
-កូនត្រីចម្រុះ ចំនួន ៧ គ.ក លែងចូលក្នុងបឹងធម្មជាតិវិញ នៅចំនុចដែននេសាទខាងលិចព្រែកបី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម