មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល​ បានធ្វេីការបង្កាត់សិប្បនិមិ្មតគោ
ចេញ​ផ្សាយ ១៧ តុលា ២០២៤
12

ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

លោក​ ឃុន​ ប៊ុនធី​ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល​ បានធ្វេីការបង្កាត់សិប្បនិមិ្មតគោ​ នៅភូមិថ្មី​ ឃុំស្រែរនោង​ ស្រុកត្រាំកក់។

លោក​ ទោ​ ចន្ធី​ និងលោក​ សែស​ សុខន​ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត​ បានចុះណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ​ និង​ព្យាបាលកូនគោមានជំងឺដុំពកស្បែក​ នៅភូមិត្រពាំងព្រីង​ ឃុំរនាម​ ស្រុកទ្រាំង​ និងព្យាបាលគោអន់ចំណី​ ១ក្បាលនៅភូមិស្វាយធំ​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់។

តម្លៃសត្វរស់ និងស៊ុតបក្សី:
+ជ្រូកកសិដ្ឋានសុីភី ១០​ ២០០៛/គក្រ
+ជ្រូកកសិករ ៨​ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៧០០៛/គក្រ
+មាន់សាច់  ៤​ ៩០០៛/គក្រ
+មាន់ស្រែ  ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទាសាប ៤០០-៤២០៛/គ្រាប់  
+ពងទាសាបភ្ញាស់​ ៤៦០៛/គ្រាប់
+ពងទាកូន ៥៨០-៦០០៛/គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter