ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ បានសហការជាមួយមន្ត្រីជំនាញមកពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល សហការជាមួយអ្នកជំនាញមកពីសាធារណ:រដ្ឋប្រជាមានិតចិនចំនួន០៣នាក់ ចុះតាមដាន និង បំពាក់ឧបករណ៍តាមប្រព័ន្ធឌីជីថលសម្រាប់ពិនិត្យគុណភាពទឹក ដល់កសិករបំប៉នកូនបង្កងពិសោធន៍ក្នុងស្រែចំនួន ០២គ្រួសារ នៅឃុំសំបួរ ស្រុកទ្រាំង និង នៅឃុំដូងខ្ពស់ ស្រុកបូរីជលសារចំនួន០១គ្រួសារ គាំទ្រដោយសកលវិទ្យាល័យសៀងហៃ នៃសារធារណរដ្ឋប្រជាមានិតចិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម