ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ចំនួន ០២នាក់ និងមន្ត្រីសហការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ០២នាក់ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) ព្រឹត្ដិការណ៍ថ្ងៃទី៣ ចំនួន ០២ប្រជុំ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត និងសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមចំនួនសរុប ៦០នាក់ ស្រី ៤៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម