ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក អ៉ីង សុភិន អនុប្រធានការិយាល័យ រួមនឹងមន្ត្រី ០១នាក់ បានចូលរួមប្រជុំពិភាក្សាដេីម្បីចុះសម្ភាសន៍ ស្វែង យល់ពីចំណេះដឹង ឥរិយាបទ និងការអនុវត្តរបស់កសិករចិញ្ចឹមជ្រូកបែបពាណិជ្ជកម្ម ឈ្មួញទិញជ្រូក និងក្រុមហ៊ុនលក់ចំណី-ថ្នាំលើជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសកម្ពុជា ក្រោមការដឹកនាំដោយលោកបណ្ឌិត ធឹង គុជ ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និងសហការរី សរុបចំនួន ៦នាក់។ បន្ទាប់ពីប្រជុំពិភាក្សារួច បានចុះសម្ភាសន៍ដេប៉ូលក់ចំណីសត្វ និងថ្នាំសត្វ ចំនួន ១០កន្លែង រួមមានផ្សារធំតាកែវចំនួន ០៥ កន្លែង ក្រុងដូនកែវ និងផ្សារកំពង់ជ្រៃ ស្រុកទ្រាំងចំនួន ៥កន្លែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម