ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
សង្កាត់រដ្ឋបាលជលផលសេកយំ បានសហការណ៍ការជាមួយនិងសហគមន៍នេសាទ សរុបទាំងអស់ ០៥នាក់ បានចុះបង្រាបបទល្មើសនេសាទដោយធ្វើការរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ រួមមាន:
-សៃយុឺនស្បៃមុងចំនួន ០៧មាត់លូ
-របាំងស្បៃមុងប្រវែង ៣០០ ម៉ែត្រ
-បង្គោលឫស្សីចំនួន ៨០ ដើម
-ត្រីចម្រុះទម្ងន់ ១៥ គ.ក្រ
នៅក្នុងដែននេសាទសហគមន៍ បូរីជលសារ ភូមិក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោកកែប ហាន នាយសង្កាត់រដ្ឋបាលជលផលព្រៃកប្បាស ដោយមានមធ្យោបាយធ្វើដំណើរ ទូកចំនួន ១ គ្រឿង សមាជិកសហគមន៍នេសាទចំនួន ០៣ នាក់ចុះបង្រ្កាបបទល្មើសនេសាទ ដោយធ្វើការរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
ឧបករណ៍លបកន្ទុយកណ្តុរចំនួន ២៥ គ្រឿង នៅចំណុចដែនសហគមន៍នេសាទពោធិរំចាក និងដែនសហគមន៍នេសាទកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម