ថ្ងៃអង្គារ ៧ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
លោក ខឹម ប៊ុនថន នាយ ផ្នែករដ្ឋបាលជលផលអង្គរបូរី និងលោក ណុប សំណាង នាយរងផ្នែក ដឹកនាំកម្លាំងនាយសង្កាត់រដ្ឋបាលជលផលព្រៃកប្បាស នាយសង្កាត់រដ្ឋបាលជលផលបាទី និងលោកនាយ នាយរងសង្កាត់ជលផលគោកធ្លក និងកម្លាំងសហគមន៍ ០៤ នាក់
បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ជាលទ្ធផលបានធ្វើការរឹបអូសឧបករណ៍ខុសច្បាប់រួមមាន៖
-សៃយ៉ឺនចំនួន ១៥ មាត់លូ
-របាំងស្បៃប្រវែង ៥០០ ម៉ែត្រ
-បង្គោលសៃយ៉ឺន ១២០ ដើម
-ដាយត្រី ចំនួន ០១ មាត់លូ
-កូនត្រីចំរុះចំនួន ៣ គ.ក លែងចូលក្នុងបឹងធម្មជាតិវិញ នៅចំនុចទំនប់ទួលលលក ភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង និងភូមិឈ្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម