មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ​ PPIU-TAK​ នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ បាន​ចុះ​ពិនិត្យ​ និង​ផ្ដល់​បច្ចេកទេស​ដល់​កសិករ​គំរូ
ចេញ​ផ្សាយ ១៦ តុលា ២០២៤
16

ថ្ងៃ សៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤

លោក​ ហន​ ឧត្ដម​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ​ PPIU-TAK​ នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ បាន​ចុះ​ពិនិត្យ​ និង​ផ្ដល់​បច្ចេកទេស​ដល់​កសិករ​គំរូ​ ស្ដី​ពី​ការ​ថែទាំ​ឡជីវឧស្ម័ន​ និង​ការ​ប្រើប្រាស់​ជី​ឡជីវឧស្ម័ន​សម្រាប់​ដាំ​ដំណាំ​បន្លែ​លេី​រាន​ ឬ​ធ្នេីរ​នៅ​ ភូមិ​ត្រពាំង​សោម​ ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង​ ស្រុក​ត្រាំកក់​។  លទ្ធផល​ដូច​ខាងក្រោម​៖
-ឡជីវឧស្ម័ន​បាន​ដំណើរ​ការ​ធម្មតា​
-បាន​សាបកូន​ដំណាំ​​បន្លែ​បន្ថែម​ទៀត​។
-ភ្លៀង​ខ្លាំង​ បណ្ដាល​អោយ​បន្លែ​មិន​សូវ​ល្អ​

+បានចុះពិនិត្យ​ស្រែ​បង្ហាញ​ផលិត​កម្ម​ដំណាំ​ពូ​ជ​ស្រូវ​ផ្កា​រំដួល​ ក្នុង​ដំណាក់កាល​បែក​គុម្ព​ របស់​លោក​ ជុំ​ ចន​ អនុប្រធាន​សហគមន៍​កសិកម្ម​ដំរី​រមៀល​ ភូមិ​ត្រពាំង​សោម​ ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង​ ស្រុក​ត្រាំកក់​។​ ដែល​មាន​ផ្ទៃ​ដី​បង្ហាញចំនួន​
៣​០០០ម៉ែត្រ​ការ៉េ​។

ចំនួនអ្នកចូលទស្សនា
Flag Counter