បីចុះពិនិត្យអាងស្តុកទឹកអូររំដួល​ ដេីម្បីធ្វេីការសិក្សា​ ដែលអាងនេះជាតម្រូវការចំបងរបស់សមាជិកសហគមន៍កសិកម្ម​សំរាប់ដាំដុះដំណាំបន្លែ​ និប្រជាពលរដ្ឋ,​ ឃ្លាំងសហគមន៍​,
ចេញ​ផ្សាយ ១៦ តុលា ២០២៤
23

ថ្ងៃ សៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ​ រួមនឹងលោកអនុប្រធានមន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ ព្រមទាំងសហការី​ បានរួមដំណេីរជាមួយ​ ឯកឧត្ដម​ វ៉ី​ សំណាង​ អភិបាលនៃ​គណ:អភិបាលខេត្ត​ បានអមដំណើរដំណេីរទស្សន:កិច្ចអន្តរក្រសួង​ រួមមាន:​ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ដេីម្បីចុះពិនិត្យអាងស្តុកទឹកអូររំដួល​ ដេីម្បីធ្វេីការសិក្សា​ ដែលអាងនេះជាតម្រូវការចំបងរបស់សមាជិកសហគមន៍កសិកម្ម​សំរាប់ដាំដុះដំណាំបន្លែ​  និប្រជាពលរដ្ឋ,​ ឃ្លាំងសហគមន៍​,​ សកម្មភាពបណ្តុះកូនស្ពៃ​ និងការដាំបន្លៃក្នុងផ្ទះសំណាញ់​ ស្ថិតនៅសហគមន៍កសិកម្មទំនេីបបន្លែផ្ទះសំណាញ់ត្រាំកក់​ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមបញ្ជាក់ថា គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (Climate Fridndly Agriculgure Value Chain) តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងធនធានទឹក​និងឧតុនិយម​ បានធ្វើការគាំទ្រឃ្លាំងស្តុកស្រូវចំនួន ៣០ឃ្លាំង ដល់សហគមន៍កសិកម្ម ប្រពន្ធ័ធារាសាស្រ្តចំនួន ១០គម្រោង និងផ្លូវក្រាលកៅស៊ូ ចំនួន ១៣ខ្សែ និងគាំទ្រសកម្មភាពជាច្រើនទៀត។ ដោយឡែកក្នុងស្រុកត្រាំកក់បានទទួលៈ ឃ្លាំងស្តុកស្រូវចំនួន ១០ប្រពន្ធ័ធារាសាស្រ្តចំនួន ៤គម្រោង និងផ្លូវកៅស៊ូភ្ជាប់ពីសហគមន៍ទៅទីផ្សារចំនួន ៦ខ្សែ​ និងសកម្មភាពគាំទ្រមួយចំនួនទៀត។​  

 

ចំនួនអ្នកចូលទស្សនា
Flag Counter