រៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទបាស្រែ នៅសាលាឃុំបាស្រែ
ចេញ​ផ្សាយ ១៥ តុលា ២០២៤
13

ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ ០៣រូប និងមន្ត្រីផ្នែករដ្ឋបាលជលផលអង្គរបូរី ០៤រូប សរុប ៧នាក់ បានចូលរួមរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទបាស្រែ  នៅសាលាឃុំបាស្រែ ក្រោមអធិបតី លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ និងមានការចូលរួមពីលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និង លោក មឿយ ហ៊ាង មេឃុំបាស្រែ ដើម្បីជ្រើសរើសគណៈកម្មការអាណត្តិថ្មី ក្នុងការគ្រប់គ្រងនិងដឹកនាំសហគមន៍នេសាទបាស្រែ ០៥ឆ្នាំ បន្តទៀត។ សរុបអ្នកចូលរួម ៨៩នាក់  ស្រី ១៥នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter