ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត តាមរបៀបវារៈដូចខាងក្រោម:
-ការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់
+ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ
-ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមសាលារៀន
-តំបន់ទីប្រជុំជន
-ការត្រៀមបង្ការអគ្គិភ័យ
-ការពង្រឹងបង្រ្កាបល្បែងស៊ីសងខុសច្បាប់
-ការពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍
-ការពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ
+ការពង្រឹងអនាម័យបរិស្ថាន តាមទីសាធារណៈ និងទីប្រជុំជន
+ការត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ខេត្ត
+ផ្សេងៗ
កិច្ចប្រជុំនេះធ្ចើនៅសាលប្រជុំធំរដ្ឋបាលសាលាខេត្ត។
ពេលរសៀលៈ លោកប្រធាន និងមន្រ្តីជំនាញ បានរួមដំណើរជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាពបណ្តុះកូនបន្លែ និងផ្ទះសំណាញ់ នៅសហគមន៍កសិកម្មទំនើបត្រពាំងចក ស្ថិតក្នុងឃុំត្រពាំងចក ស្រុកត្រាំកក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម