ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
លោក យូ ងនស៊ាង មន្រ្ដីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះពិនិត្យមើលការលូតលាស់សន្ទូង ស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល នៅសហគមន៍កសិកម្មសែនសុខទឹកថ្លា ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលមានផ្ទៃដី ចំនួន ២ ០០០ម៉ែត្រការ៉េ។ សន្ទូងបែកគុម្ពល្អ និងគ្នានជំងឺទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម