ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
លោក តាក់ ប៊ុនលី មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុកព្រៃកប្បាស បានចុះត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី គិន ដា នៅភូមិដូង ឃុំព្រៃផ្ដៅ ដេីម្បីសម្របសម្រួលបញ្ហាធំក្លិនស្អុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដោយមានការចូលរួមពីលោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងមន្រ្តីពាក់ពន្ធ័ព្រមទាំងអាធរមូលដ្ឋាន។ ក្រុមការងារបានណែនាំដល់ម្ចាស់កសិកដ្ឋានចិញ្ចឹមជ្រូកត្រូវអនុវត្តអោយបានត្រឹមត្រូវនៅចំនុចខ្វះខាតមួយចំនួននិងត្រូវបាញ់ថ្នាំ TH4 ដេីម្បីសំលាប់មេរោគនិងកាត់បន្ថយក្លិន។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ១០ ២០០៛/គក្រ
+ជ្រូកកសិករ ៩ ៣០០៛/គក្រ
+មាន់បីសាសន៍ ៧ ៥០០៛/គក្រ
+មាន់សាច់ ៤ ៩០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៤០០-៤២០៛/គ្រាប់
+ពងទាសាបភ្ញាស់ ៤៦០៛/គ្រាប់
+ពងទាកូន ៥៥០-៥៨០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម