ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទជាលទ្ធផលរឹបអូសបានឧបការណ៍ខុសច្បាប់
ចេញ​ផ្សាយ ១៥ តុលា ២០២៤
13

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

លោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី ដឹកនាំកម្លាំង លោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនិងកម្លាំងសហគមន៍ ០២នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទជាលទ្ធផលរឹបអូសបានឧបការណ៍ខុសច្បាប់រួមមាន៖
-សៃយ៉ឺនស្បៃមុង ចំនួន ១៣ មាត់លូ
-របាំងស្បៃប្រវែង ៣២០ ម៉ែត្រ
-បង្គោលឬស្សី ចំនួន ១២០ ដើម
-កូនត្រីចម្រុះ ចំនួន ២០ គ.ក លែងចូលក្នុងបឹងធម្មជាតិវិញ នៅចំនុចដែននេសាទ ឃុំទ្រា ស្រុកសំរោង។

ចំនួនអ្នកចូលទស្សនា
Flag Counter