ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានចូលរួមកម្មវិធីផ្ដល់កូនបង្កង ដល់កសិដ្ឋានចំនួន២ ក្រោមការគាំទ្រដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការជាមួយសកលវិទ្យាល័យសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន។ បានផ្ដល់ជូនកូនបង្កងចំនួន ២៤០ ០០០ កូន (៥០ភាគរយ ជាបដិភាគចូលរួមរបស់ម្ចាស់កសិដ្ឋាន និង៥០ ភាគរយជាជំនួយ) ក្នុងនោះផ្ដល់ជូន ៖
-កសិដ្ឋានចិញ្ចឹមបង្កងឈ្មោះ សិប សារុន ចំនួន ១៦០ ០០០ កូន
-កសិដ្ឋានចិញ្ចឹមបង្កងឈ្មោះ ថៃ សុខមុនី ចំនួន ៨០ ០០០ កូន
កម្មវិធីខាងលើស្ថិតនៅភូមិព្រៃដកពណ៌ ឃុំសំបួរ ស្រុកទ្រាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម