ថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្រ្ដីការិយាល័យ ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវចំប៉ីស ៧០ នៅសហគមន៍កសិកម្មបក្សីរីករាយនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលមានផ្ទៃដីបង្ហាញចំនួន៣ ០០០ ម៉ែត្រការ៉េ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម