មហា សន្និបាតកំណើតដំបូង សហគមន៍កសិកម្មនៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី
ចេញ​ផ្សាយ ១៥ តុលា ២០២៤
10

ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមមានលោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក អ៊ុច សេវាន្ធី មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម មន្ត្រីជំនួយការ ០២រូប និងទីប្រឹក្សាសម្របសម្រួលកម្មវិធីបានចូលរួមសម្របសម្រួល រៀបចំមហា សន្និបាតកំណើតដំបូង សហគមន៍កសិកម្មនៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី ដោយមានសមាជិកចូលរួមសរុប ចំនួន ១០៨ នាក់ ស្រី ៨៧នាក់ ។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក រស់ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងលោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាលទ្ធផលសម្រេចបាន:
-ជ្រើសរើសបានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ចំនួន ០៥នាក់/ស្រី ០២នាក់
-គណៈកម្មាធិការត្រួតពិនិត្យ ០៣ នាក់ ស្រី ០១ នាក់
-ឈ្មោះសហគមន៍កសិកម្មពន្លៃអភិវឌ្ឍន៍
-តម្លៃភាគហ៊ុន ២០ ០០០ រៀល
-ប្រាក់សមាជិកភាព ១០០០០ រៀល/ អាណត្តិ។

ចំនួនអ្នកចូលទស្សនា
Flag Counter