ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានចុះពិនិត្យការងារកសិកម្ម ផលិតកម្មសត្វ និងវារីវប្បកម្ម រួមមាន៖
-ទីតាំងភ្ញាស់ពងទាកូន របស់កសិករឈ្មោះ សូត្រ សុផល ស្ថិតនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ។
-ទីតាំងដាំដុះដំណាំបន្លែ (ស្ពៃក្រញាញ់ ត្រសក់ទ្រើង ខាត់ណាដើម ដំណាំខ្ទឹមស្លឹក និងប៉េងបោះ របស់សហគមន៍កសិកម្មទំនើបត្រពាំងចក ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់
-ទីតាំងកសិដ្ឋានចិញ្ចឹមបង្កង របស់កសិករ ឈ្មោះ ញេប ឈឿន ស្ថិតនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម