ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន រួមដំណើរជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/IA/PMU និងទីប្រឹក្សា CS2 /PPP បានចុះជួបជាមួយមេភូមិ និងគណៈកម្មាធិការសហគមន៍កសិកម្ម ដើម្បីផ្តល់ និងពន្យល់ពីរបៀបចុះបញ្ជីឈ្មោះក្បាលដីស្រែរបស់កសិករដែលបានជ្រើសរើសសម្រាប់គម្រោងកៀរពង្រាបដី ឲ្យរាបស្មើដោយប្រពន្ធ័ឡាហ្ស៊ែ នៅសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ឃុំកំពែង ស្រុក ត្រាំកក់។ ព្រមទាំងបានពន្យល់ពីការបង្កើតរចនាសម្ព័នការគ្រប់គ្រង និងថែទាំឃ្លាំង និងបានពន្យល់ពី របៀបកត់ត្រាការទិញស្រូវស្តុកទុកក្នងឃ្លាំងនិងលក់ស្រូវចេញនៅតាមសហគមន៍កំពែងកំពែងសុខសែនសំបូរ ពន្លឺបេងក្រពុំឈូក និង សុខភាពយើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម