បើកវគ្គបណ្តុះ បណ្តាលកសិកម្ម​វៃ​ឆ្លាត​ធន់​នឹង​អាកាសធាតុ​ (CSA) សម្រាប់ព្រឹត្តិការណ៍ទី ៣
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
36

ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន ឧត្ដម មន្រ្តី​ការិយាល័យផលិតកម្ម​ និងបសុព្យាលសត្វ ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ បានបើកវគ្គបណ្តុះ បណ្តាលកសិកម្ម​វៃ​ឆ្លាត​ធន់​នឹង​អាកាសធាតុ​ (CSA) សម្រាប់ព្រឹត្តិការណ៍ទី ៣ នៅសហគមន៍កសិកម្មគិរីឧត្តមតាអូរ​ ឃុំតាអូរ​ ស្រុកគិរីវង់​  ដែលមានអ្នកចូលរួមសរុប​ ៣០នាក់ ស្រី ១០​នាក់ព្រមទាំងបានធ្វើ​ការ​ផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទាន​បៃតង​ ចំនួន​ ៣០នាក់ ស្រី​ ១០នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter