ចុះពិនិត្យ តាមដាន និងវាយតម្លៃការងាររៀបចំកែលំអគុណភាពទឹកសម្រាប់ចិញ្ចឹមត្រី ស្រះពិសោធន៍ក្នុងប្រព័ន្ធស្រះភ្ជាប់ស្រែ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
19

ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤

លោក អ៊ុក ហាក់ នាយរងខណ្ឌជលផលតាកែវ សហការជាមួយក្រុមការងារមកពីគម្រោងដីសណ្តតំបន់អាស៊ានចំនួន ០១នាក់ ចុះពិនិត្យ តាមដាន និងវាយតម្លៃការងាររៀបចំកែលំអគុណភាពទឹកសម្រាប់ចិញ្ចឹមត្រី ស្រះពិសោធន៍ក្នុងប្រព័ន្ធស្រះភ្ជាប់ស្រែ មានចំនួន ០១គ្រួសារ នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងចិញ្ចឹមបង្កងក្នុងប្រព័ន្ធស្រះភ្ជាប់ស្រែចំនួន ០១គ្រួសារ មានចំនួន ០៦ ពិសោធន៍ ដោយសហការជាមួយគម្រោងដីសណ្តរតំបន់អាស៊ាន (AMD) ។ ក្រៅពីនេះបានចុះពិនិត្យ ការប្រមូលផលកូនត្រីប្រា មានចំនួន ៥៧០,០០០ កូន នៅភូមិព្រៃចង្រៀក ឃុំស្រង៉ែ ស្រុកទ្រាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter