ចុះបង្រ្កានបទល្មើសនេសាទ ដោយធ្វើការដកហូតបានឧបករណ៍នេសាទខុសច្បាប់
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
30

ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤

លោក កែប ហាន នាយសង្កាត់រដ្ឋបាលជលផលព្រៃកប្បាស និងមានចូលរួមពីសមាជិកសហគមន៍ នេសាទចំនួន ០២ នាក់រួមនឹងមធ្យោបាយធ្វើដំណើរទូកចំនួន ០១ គ្រឿង បានចុះបង្រ្កានបទល្មើសនេសាទ ដោយធ្វើការដកហូតបានឧបករណ៍នេសាទខុសច្បាប់ នៅចំណុចអមស្ពានកំពង់ចក.    ឃុំកំពង់រាប ស្រុកព្រៃកប្បាស រួមមានៈ
  - សៃយុឺនស្បៃមុងចំនួន ១២ មាត់លូ
   - របាំងស្បៃមុងប្រវែង ៣៥០ ម.  
   - បង្គោលឬស្សីចំនួន ៩០ ដើម
   - កូនត្រីចម្រុះ ទម្ងន់ ១៥ គកបានចាក់លែងក្នុងដែននេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter