ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាលសត្វ ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកប ដោយនិរន្តភាព(SRP) សម្រាប់ព្រឹត្តិការណ៍ទី ៣ នៅសហគមន៍កសិកម្មគិរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគិរីវង់ ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រី ២៧នាក់។ ព្រមទាំងបានធ្វើការផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតង ចំនួន ៦០នាក់ ស្រី ៣៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម