ចុះពិនិត្យនិងស្វែងយល់ពីការចិញ្ចឹមទាយកពងដោយឃ្វៀលតាមវាលស្រែនិងចាក់ចំណីផ្សំស្រេចបន្ថែម(ចំណីបាវ)
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
21

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤

លោក​ ទោ​ ចន្ធី​ និងលោក​ សែស​ សុខន​ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះពិនិត្យនិងស្វែងយល់ពីការចិញ្ចឹមទាយកពងដោយឃ្វៀលតាមវាលស្រែនិងចាក់ចំណីផ្សំស្រេចបន្ថែម(ចំណីបាវ)ព្រមទាំងណែនាំបច្ចេកទេសការធ្វេីជីវសុវត្ថិភាព​ ដល់កសិករចិញ្ចឹមទាពង​ នៅភូមិថ្មី​ ឃុំរនាម​ ស្រុកទ្រាំង​ និងព្យាបាលគោអន់ចំណី​ នៅភូមិពោធិតាម៉ុក​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៩​ ៥០០៛/គក្រ
+ជ្រូកកសិករ   ៩​ ០០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៩០០៛/គក្រ
+មាន់សាច់  ៥​ ៥០០៛/គក្រ
+មាន់ស្រែ     ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់   ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទាសាប ៣៥០-៣៦០៛/គ្រាប់  
+ពងទាសាបភ្ញាស់​ ៤៦០៛/គ្រាប់
+ពងទាកូន ៤៦០៛/គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter