ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត ចំនួន ០៣រូប និងមន្ត្រីផ្នែកជលផលអង្គរបូរី ០៣រូប បានចូលរួមរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទកំពង់រាប នៅសាលាឃុំកំពង់រាប ក្រោមអធិបតី លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ និងមានការចូលរួមពីលោកស្រី បាន ឌី អភិបាលរងស្រុកព្រៃកប្បាស និង លោក សៅ សំរុង មេឃុំកំពង់រាប ដើម្បីជ្រើសរើសគណៈកម្មការអាណត្តិថ្មី ក្នុងការគ្រប់គ្រងនិងដឹកនាំសហគមន៍នេសាទកំពង់រាប ០៥ឆ្នាំ បន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម