ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤
លោកស្រី គយ សុខុម ប្រធាន ការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោកស្រី កែប សុកន អនុប្រធានការិយាល័យ បើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម នៅឃុំចំបក់ ស្រុកបាទី ក្រោមអធិបតិភាពលោក ឌី ចាន់ធឿន មេឃុំចំបក់ និងលោក នៅ ណារិន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងមានការចូលរួមពីលោកមេភូមិ អនុភូមិ និង ជនបង្គោយេនឌ័រ ១០ ភូមិ សរុប ៣១នាក់ ស្រី ៥នាក់។ គាំទ្រដោយថវិកាតាមកម្មវិធី ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្ម ថ្នាក់ឃុំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម