ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក ភី រាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានចូលរួមកិច្ចប្រជុំគណៈ កម្មាធិការជាតិដើម្បីទប់ស្កាត់ លប់បំបាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមពទ្ធ័ដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជា ណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះធ្វើទីស្តីការក្រសួង (សាលប្រជុំសែនពិដោរ អគារផ្ការំដួល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម