ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤
លោក ទោ ចន្ធី និងលោក សែស សុខន មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេសដល់កសិករចិញ្ចឹមសត្វ និងព្យាបាលគោអន់ចំណី នៅភូមិប្រវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់ និងព្យាបាលកូនគោអត់បៅដោះ នៅភូមិអង្គប្រាង្គ ឃុំសន្លុងស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៩ ៥០០៛/គក្រ
+ជ្រូកកសិករ ៩ ០០០៛/គក្រ
+មាន់បីសាសន៍ ៧ ៩០០៛/គក្រ
+មាន់សាច់ ៥ ៥០០៛/គក្រ
+មាន់ស្រែ ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៣៥០-៣៦០៛/គ្រាប់
+ពងទាសាបភ្ញាស់ ៤៦០៛/គ្រាប់
+ពងទាកូន ៤៦០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម